បានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះ ជំងឺក្រៅជាង ២លាននាក់ ដែលមានសភាពធ្ងន់ធ្ងរ បានសម្រាកក្នុងមន្ទីរពេទ្យគន្ធបុប្ផា
ជាស្ត្រីដែលមកទទួលសេវានៅមន្ទីរពេទ្យគន្ធបុប្ផា
ជាស្ត្រីដែលមកទទួលសេវានៅមន្ទីរពេទ្យគន្ធបុប្ផា
តួរលេខគិតត្រឹមខែសីហាឆ្នាំ២០២១
ចំនួនអ្នកបរិច្ចាគឆ្នាំនេះ
សុធី អាយុទើបតែ ៥ខែទេ បេះដូងរបស់គេមានសភាពដូចក្មេងដ៏ទៃហើយ។ ស្នាមញញឹមរបស់គេមើលទៅគួរឱ្យស្រឡាញ់។ មុននេះ ២ខែ ស្ថានភាពសុធី គឺពិបាកភ្នែកមើលណាស់ គេគេងដកដង្ហើមដោយលំបាក ព្រោះបេះដូងរបស់គេចំហ។
ពិសិដ្ឋ មកពីខេត្តកំពង់ធំត្រូវបានពស់វែកដំបូកចឹក នៅពេលលេងនៅក្រោមផ្ទះ។ ខ្ញុំត្រូវបានពិសពស់ជ្រាបចូលដល់ប្រព័ន្ធប្រាសាទនៃក្បាល និង សន្លប់បាត់ស្មារតីនិងដង្ហើម ព្រមទាំងរលួយជើងបន្ទាប់ពីទទួលបានការព្យាបាលមិនត្រឹមត្រូវអស់រយៈពេល៣ថ្ងៃរួចមក។ ខ្ញុំសូមអរគុណខ្លាំងណាស់ដល់អ៊ុៗដែលលោកគ្រូ អ្នកគ្រូ នៃមន្ទីរពេទ្យគន្ធបុប្ផាដែលបានសង្រ្គោះជីវិតខ្ញុំដោយម៉ាស៊ីនជំនួយដង្ហើម និងថ្នាំបន្សាបពិស អស់ចំនួន ៣០ដប។ ឳពុក ម្តាយ របស់ខ្ញុំមិនអស់ថ្លៃព្យាបាលបន្តិចណាសោះនោះឡើយដើម្បីសង្រ្គោះជីវិតខ្ញុំពីគ្រោះថ្នាក់នេះ។ ខ្ញុំក៏សូមអរគុណមន្ទីរពេទ្យគន្ធបុប្ផាដែលបានជួយជីវិត ខ្ញុំដោយមិនគិតថ្លៃ។